Drive logo

រុករក​មុខងារ​​ទំហំ​ផ្ទុក​របស់​ថាស

វត្ថុរបស់​អ្នក ស្ថិត​ក្នុង​ដៃ​អ្នក - លក្ខណៈ​ពិសេស​ថាស

 

ទំហំផ្ទុករបស់អ្នកដំណើរការជាមួយថាស, Gmail និង Google រូបថត ដូច្នេះអ្នកអាចផ្ទុកឯកសារ រក្សាទុកឯកសារភ្ជាប់តាមអ៊ីម៉ែល និងបម្រុងទុករូបថតដោយផ្ទាល់ទៅកាន់ថាស។ អ្នកក៏អាច ទិញផែនការផ្ទុកលើពពកធំជាងមុនផងដែរ នៅពេល​ដែលអ្នកត្រូវការវា។

រូបសញ្ញា​ទំហំ​ផ្ទុក Google ថាស​ ឥត​គិតថ្លៃ 15 GB

រូបថត វីដេអូ បទ​បង្ហាញ PDFs – ថែម​ទាំង​ឯកសារ Microsoft Office។ មិន​ថា​ប្រភេទ​ឯកសារ​ណា​មួយ​ឡើយ ក៏​អាច​រក្សាទុក​ដោយ​សុវត្ថិភាព​នៅ​ក្នុង​ថាស។

បញ្ជី​ប្រភេទ​ឯកសារ Google ថាស រួម​​​មាន​​រូបភាព ឯកសារ​ និង​តន្ត្រី

ឯកសារ​ទាំងឡាយ​នៅ​ក្នុង​ថាស​ជា​ឯកសារ​ឯកជន លុះត្រាតែ​អ្នក​សម្រេចចិត្ត​ចែករំលែក​ពួកវា។ អ្នក​អាច​អញ្ជើញ​អ្នក​ផ្សេងៗទៀត​​ឲ្យ​មើល ផ្ដល់​មតិ និង​កែសម្រួល​​ឯកសារ ឬ​ថត​ទាំងឡាយ​ដែល​អ្នក​ជ្រើសរើស​បាន​យ៉ាង​​រហ័ស។ វាធ្វើឱ្យ​ការ​សហការគ្នា​នៅ​លើ​អ៊ីនធឺណិត​មានភាព​​ងាយស្រួល។

ជម្រើស​ចែករំលែក និង​ឯកជនភាព Google ថាស

សុវត្ថិភាព​ឯកសារ​របស់​អ្នក​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។ នេះ​ជា​មូលហេតុ​ដែល​រាល់​ឯកសារ​នៅ​ក្នុង​ថាស​ទាំងអស់​​ត្រូវ​បាន​រក្សា​សុវត្ថិភាព ទោះ​ជាមានអ្វីកើតឡើងមកលើ​​ទូរសព្ទ​ ថេប្លេត ឬ​កុំព្យូទ័រ​របស់​អ្នក​​ក៏​ដោយ។ ថាស​ត្រូវ​បាន​អ៊ិនគ្រីប​ដោយ​ប្រើប្រាស់ SSL ដែល​ជា​​​វិធី​សុវត្ថិភាព​ដូចគ្នា​ដែល​បាន​ប្រើ​នៅ​លើ Gmail និង​សេវាកម្ម Google ផ្សេងៗ​ទៀត។

សោ​សុវត្ថិភាព Google ថាស

បង្កើត​ឡើង​ដើម្បី​ធ្វើការ​ជាមួយ Google

 
កំពុង​រក្សាទុក​ឯកសារ​ភ្ជាប់​ជា​​រូបថត​តាម Gmail ទៅ​ថាស​ដោយ​គ្រាន់តែ​ចុច​ម្ដង

ដាក់​ព្រួញ​លើឯកសារ​ភ្ជាប់​នៅ​ក្នុង Gmail និង​រក​មើល​រូប​សញ្ញា​ថាស។ នៅ​ទីនេះ អ្នក​អាច​រក្សាទុក​ឯកសារ​ភ្ជាប់​​ទាំងឡាយ​​ទៅ​កាន់​ថាស​របស់​អ្នក ដើម្បី​រៀបចំ និង​ចែករំលែក​ពួកវា​នៅ​ក្នុង​កន្លែងសុវត្ថិភាព​​តែ​មួយ។

កំពុង​រក្សាទុក​ឯកសារ​ភ្ជាប់​ជា​​រូបថត​តាម Gmail ទៅ​ថាស​ដោយ​គ្រាន់តែ​ចុច​ម្ដង

ថាស​អាច​ស្គាល់​វត្ថុ​នៅ​ក្នុង​រូបភាព​របស់​អ្នក និង​អត្ថបទ​នៅ​ក្នុងឯកសារ​ដែល​បាន​ស្កេន។ ដូច្នេះ អ្នក​អាច​ស្វែងរក​ពាក្យ​ដូចជា "Eiffel Tower" ​និង​​ទទួល​បាន​ឯកសារ​អត្ថបទ​ដែល​មាន​ពាក្យ​នោះ ព្រមទាំង​​រូបភាព Eiffel Tower ផង​ដែរ។

រូបថត​ឆ្នេរ​អូរីហ្គន​បាន​រក្សាទុក​នៅ​លើ Google ថាស និង​បាន​ចែករំលែក​នៅ​លើ Google+

រក្សាទុក​រូបថត​របស់​អ្នក​នៅ​ក្នុង​ថាស និង​មើល​រូបថត​ទាំងនោះ​ជាមួយ Google រូបថត។ មើលរូប​ដែល​បាន​កែសម្រួល​យ៉ាង​ជំនាញ​​ដោយ​ងាយ រួម​ទាំង​រូបចលនា ភាព​យន្ត និង​ច្រើន​ទៀត..

ទិន្នន័យ Google ថាស​នៅ​លើ Chromebooks

Google ថាស​​គឺ​ជា​កម្មវិធី​ភ្ជាប់មកជាមួយ​ Chromebooks ដើម្បី​បម្រុងទុក​ឯកសារ និង​រូបថត​របស់​អ្នក​ដោយ​ស្វ័យប្រវត្តិ។ អ្នក​នឹង​ទទួល​បាន​ទំហំ​ផ្ទុក​ 100GB ឥត​គិតថ្លៃ​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ជាមួយ Chromebooks ថ្មី​បំផុត។

 

ធ្វើការ​​ឆ្លាត​ជាង​មុន​ជាមួយ​កម្មវិធី​

 

បង្កើត និង​សហការ​ជាមួយ​អ្នកផ្សេង​ទៀត។ ចែករំលែក​ឯកសារ​ បង្កើត​បញ្ជី និង​ធ្វើ​បទបង្ហាញ​​ពី​ចម្ងាយ​ដោយ​ប្រើ​កម្មវិធី ឯកសារ, បញ្ជី and បទបង្ហាញ​ ​របស់​យើង។

Google ថាស ឯកសារ បញ្ជី និង​បទបង្ហាញ​​​​អាច​ចែករំលែក​បាន

Google ទម្រង់បែបបទ អាច​ឲ្យ​អ្នក​ធ្វើ​ការ​ស្ទង់មតិ ឬប​ង្កើត​បញ្ជីឈ្មោះ​ជា​ក្រុម​បាន​រហ័ស​ជាមួយ​ទម្រង់​បែបបទនៅ​លើ​អ៊ីនធឺណិត​ដ៏​សាមញ្ញ។ បន្ទាប់​មក​ពិនិត្យ​មើល​លទ្ធផល ដែល​បាន​រៀបចំ​យ៉ាង​រៀបរយ​នៅ​ក្នុង​បញ្ជី។

ឧទាហរណ៍ Google ទម្រង់​បែបបទនៅ​លើ​ Google ថាស​

រៀប​ជា​ដ្យាក្រាម បង្កើត​​គំនូសតាងលំហូរ ហើយ​បញ្ចូល​ទៅឯកសារ​ផ្សេង ឬ​បង្កប់​នៅ​លើ​គេហទំព័រ​ជាមួយ Google គំនូរ

រូបតំណាង Google គំនូរ

កែរូបថតកម្រងព័ត៌មានរបស់អ្នក ធ្វើការកែលម្អខ្លះៗ បង្កើតផែនទីគំនិត និងច្រើនទៀត។ កម្មវិធីថាសជាង 100 អាចជួយអ្នកធ្វើការបន្ថែមទៀតជាមួយនឹងវត្ថុរបស់អ្នក។ សាកល្បងពួកវាដោយដំឡើងកម្មវិធី​មួយពី បណ្ដុំថាស នៅក្នុង Chrome Web Store។

មាន​កម្មវិធី​ Google ថាស​ជាង 100

ប្រើប្រាស់​ថាស​លើស​ពី​នេះ​ទៀត

 
ឧទាហរណ៍ រក្សាទុក​ឯកសារ​ទៅ​ថាស​តាមរយៈ​ការ​ថតរូប​ដោយ​ប្រើប្រាស់​ទូរសព្ទ Android

ស្កេន​ឯកសារ​​របស់​អ្នក​ទាំងអស់​​ជាមួយ​ថាស​សម្រាប់ Android។ គ្រាន់តែ​ថត​​រូប​ឯកសារ​នោះ​ដូចជា​បង្កាន់​ដៃ លិខិត និង​របាយការណ៍ – រួច​ហើយ​ថាស​នឹង​រក្សាទុក​​ឯកសារ​ទាំងនោះ​ភ្លាមៗ​ជា PDFs។

ប្ដូរ​លើ​អ៊ីនធឺណិត ឬ​គ្មាន​អ៊ីនធឺណិត Google ថាស

ធ្វើ​ឲ្យ​ឯកសារ​អាច​ប្រើបាន​ដោយ​គ្មាន​អ៊ីនធឺណិត ដើម្បី​ឲ្យ​អ្នក​អាច​មើល​បាន នៅ​ពេល​ទូរសព្ទ ឬ​ថេប្លេត​របស់​អ្នក​គ្មាន​សេវា ដូចជា​នៅ​ពេល​នៅ​លើ​យន្តហោះ ឬ​អគារ​​ដែល​មាន​សេវា​អ៊ីនធឺណិត​ខ្សោយ។

ឧទាហរណ៍​ប្រវត្តិ​កែប្រែ​ឯកសារ Google ថាស

អ្នក​អាច​មើល​ប្រភេទ​ឯកសារភាគ​ច្រើន​​​ដល់​ទៅ 30 ថ្ងៃ​​​បាន​ឡើងវិញ​ ដែល​អាច​​មើល​ដឹងថានរណា​បាន​ធ្វើ​ការ​​ផ្លាស់ប្ដូរ​ផ្សេងៗ និង​ត្រឡប់​ទៅ​​កាន់​កំណែ​មុនៗ​បាន​វិញ។ នេះ​​ធ្វើ​ឲ្យ​ការប្ដូរកំណែ​ឯកសារ​​ងាយស្រួល។